Choose Language: Khmer Khmer English English

News & Event



កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំបណ្ណកម្មសិទ្ធិដីរដ្ឋ និងជំរុញការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
pspan langKHM stylefontsize195ptmsoansifontsize 120ptlineheight115%fontfamilyDaunPenhmsoasciifontfamilyAptos msoasciithemefontminorlatinmsofareastfontfamilyAptosmsofareastthemefont minorlatinmsohansifontfamilyAptosmsohansithemefontminorlatin msoansilanguageENUSmsofareastlanguageENUSmsobidilanguageKHM /span/p
Author: admin
Published: ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ ២០២៦
Read More
កិច្ចប្រជុំបូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) និងការពង្រឹងការប្រមូលចំណូលពីសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបកិច្ចប្រជុំបូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) (អនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមានតម្រូវឱ្យរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានរួចរាល់ និងបញ្ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរត្រឹមដំណាច់ត្រីមាសទី១ នៃឆ្នាំបន្ទាប់) និងការពង្រឹងការប្រមូលចំណូលពីសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យវឌ្ឍនភាព និងមានមូលដ្ឋានក្នុងការពិនិត្យផ្គូផ្គង និងវាយតម្ល លើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤)  និងដើម្បីពង្រឹងការ ប្រមូលចំណូលពីសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  កិច្ចប្រជុំនេះដឹកនាំដោយលោក ឆាយ ឈាង សុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Author: admin
Published: ថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ ២០២៥
Read More
កិច្ចប្រជុំបូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់មន្ទីរ អង្គភាព ជំនាញ

នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់មន្ទីរ អង្គភាពជំនាញ  (អង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន) ដើម្បីពិនិត្យ វឌ្ឍនភាព និងមានមូលដ្ឋានក្នុងការពិនិត្យផ្គូផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (ឆ្នាំ២០២៤) នៅពេលខាងមុខ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំបូកសរុបការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) ដែលអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមានតម្រូវឱ្យរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានរួចរាល់ និងបញ្ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរត្រឹមដំណាច់ត្រីមាសទី១ នៃឆ្នាំបន្ទាប់។ កិច្ចប្រជុំនេះដឹកនាំដោយលោក ឆាយ ឈាង សុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Author: admin
Published: ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ ២០២៥
Read More
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសៀវភៅបន្ទុក និងប្រគល់សេចក្ដីសម្រេចស្ដីពីការធ្វើអាជីវកម្មភាស៊ីគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៥​ ទូទាំងខេត្តពោធិ៍សាត់

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសៀវភៅបន្ទុក និងប្រគល់សេចក្ដីសម្រេចស្ដីពីការធ្វើអាជីវកម្មភាស៊ីគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៥​ ទូទាំងខេត្តពោធិ៍សាត់

Author: admin
Published: ថ្ងៃពុធ ទី១២ ខែកុម្ភះ ឆ្នាំ ២០២៥
Read More
កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥

កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥

Author: admin
Published: ថ្ងៃច័ន្ទ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៥
Read More
ពិធីចាប់ឆ្នោតដីឡូត៍ ជូនប្រជាពលរដ្ឋ នៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ប្រជាពលរដ្ឋ ចំនួន៥៦គ្រួសារ ដែលទទួលរងផលប៉ះពាល់ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំវាល នៃស្រុកកណ្តៀង គិតចាប់ពីចំណុចផ្សារក្បាលហុង រហូតមកដល់ក្រោមស្ពានអាកាសផ្លូវវៀងក្រុង បាននឹងកំពុងចាប់ផ្តើមរុះរើសំណង់ជាបន្តបន្ទាប់ ដែលបានសង់លើដីសាធារណៈរបស់រដ្ឋ ក្រោយពួកគាត់យល់ព្រមទទួលយកដីឡូតិ៍លំនៅឋានថ្មី តាមរយៈការចាប់ឆ្នោត ដែលស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

គួររំលឹកផងដែរថា រដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការដឹកនាំផ្ទាល់ពីឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានពិនិត្យកែលម្អហេដ្ឋារចនាសម្ព័ន្ធការពារច្រាំងស្ទឹង និងសណ្ដាប់ធ្នាប់ល្អ  សោភ័ណភាព សួនច្បារថ្មី​តាមដងស្ទឹងពោធិ៍សាត់ ឱ្យកាន់តែមានភាពល្អប្រសើរ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្ត។

Author: admin
Published: ថ្ងៃច័ន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤
Read More
ពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ ទូទាំងខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤,គណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៥ ទូទាំងខេត្តពោធិ៍សាត់ បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥តាមនីតិវិធីដេញថ្លៃជាសាធារណៈ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ 

ទីតាំងដែលដាក់ឱ្យដេញថ្លៃរួមមាន៖

ក-ភាស៊ីផ្សារ

    -ផ្សារថ្មីពោធិ៍សាត់

    ២-ផ្សារក្រគរ

    ៣-ផ្សារកណ្ដៀង-ក្បាលហុង

    ៤-ផ្សារស្វាយដូនកែវ-អូរតាប៉ោង

    ៥-ផ្សារបំណក់

    ៦-ផ្សារប្រមោយ (គួបចំណតរថយន្ត)

    ៧-ផ្សារបឹងខ្នារ

    ៨-ផ្សារត្រពាំងជង

ខ-ភាស៊ីសត្តឃាតដ្ឋាន

    ១-សត្តឃាតដ្ឋានប្រម៉ោយ

គ-ភាស៊ីចំណត

    ១-ចំណតកំពង់លួង

    ២-ចំណតរថយន្តបាកាន

Author: admin
Published: ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ ២០២៤
Read More
សេចក្តីជូនដំណឹង ​ស្តីពីការដាក់ឱ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ ទូទាំងខេត្តពោធិ៍សាត់

សេចក្តីជូនដំណឹង ​ស្តីពីការដាក់ឱ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ ទូទាំងខេត្តពោធិ៍សាត់

Author: admin
Published: ថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤
Read More
វេទិកាថ្នាក់ខេត្ត ស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា សម្រាប់ឆ្នាំ២០៥០

នាថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ពោធិ៍សាត់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

 លោក ស៊ុន ហេង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានធ្វើបទបង្ហាញស្តីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលជាផែនការសកម្មភាពរួម នៃកម្មវិធីកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និងកត្តាជំរុញការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការការនៅថ្នាក់ខេត្តផង។

Author: admin
Published: ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤
Read More
ខេត្តពោធិ៍សាត់ រៀបចំពិធីដង្ហែទូ ដើម្បីអបអរសាទរទូកខេត្តទទួលជ័យលាភីលេខ១ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីដង្ហែរក្បួនអបអរសាទរដល់ទូកខេត្តរបស់ខ្លួនដោយមានភាពសប្បាយរីករាយ ដែលមានល្បឿនលឿន និងទទួលជ័យលាភីលេខ១ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ក្រោមការប្រឹងប្រែង និងសាមគ្គីដល់ខ្លាំងរបស់កីឡាករទូករបស់ខ្លួនរហូតទទួលបានជោគជ័យបែបនេះ។ ទូកខេត្តពោធិ៍សាត់ បានចូលរួមប្រណាំងមានចំនួន ០៣ទូក ពោលគឺ ១.តេជោកែវវិជ័យបារមីចៅសែន (បានចំណាត់ថ្នាក់លេខ១ ល្បឿនលឿនជាងគេទូទាំងប្រទេស) ២.រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង (បានចំណាត់ថ្នាក់លេខ៦ ល្បឿនលឿន) និង ៣.តេជោសែនជ័យបារមីឃ្លាំងមឿង (បានចំណាត់ថ្នាក់លេខ២៧ ល្បឿនលឿន)។

Author: admin
Published: ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤
Read More
ព្រឹត្តិការណ៍ពិធីប្រណាំងទូក "ង" ខ្នាតអន្តរជាតិ លើកទី៥ ក្នុងខេត្តពោធិ៍សាត់ ទាក់ទាញភ្ញៀវទេសចរមកទស្សនាលេងកម្សាន្តប្រហែលជាង១១ម៉ឺននាក់

ព្រឹត្តិការណ៍ពិធីប្រណាំងទូក "ង" ខ្នាតអន្តរជាតិ លើកទី៥ ដែលមានរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកាអុំទូក នៅរ៉បមាត់ស្ទឹងពោធិ៍សាត់ ជាប់ផ្លូវលេខ១០១ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក, ជាក់ស្តែងនាថ្ងៃទី១ នៃពិធីប្រណាំងទូកនេះ គេសង្កេតឃើញមានភ្ញៀវទេសចរមកលេងកម្សាន្ត ទាំងពេលថ្ងៃ និងពេលយប់ មានប្រមាណ១១៥,០០០នាក់។ 

Author: admin
Published: ថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤
Read More
ខេត្តពោធិ៍សាត់ ត្រៀមរៀបចំព្រឹត្តិការណ៍ ពីធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៥ នៅថ្ងៃទី០៩-១០ ក្នុងខែវិច្ឆិកា ខាងមុខ

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ខូយ រីដា អភិបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៥ ដែលមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

Author: admin
Published: ថ្ងៃច័ន្ទ ទី០៧ ខែតុលា ឆ្នាំ ២០២៤
Read More
គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ

គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ 

Author: admin
Published: ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤
Read More
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ នាំអំណោយចែកជូនគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ចំនួន ១៧ គ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ នាំអំណោយចែកជូនគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ចំនួន ១៧ គ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

Author: admin
Published: ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ ២០២៤
Read More
កិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់

នារសៀលថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា គ.ស.២០២៤, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ.បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ ដោយផ្ដោតសំខាន់លើការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលជាធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ខេត្តពោធិ៍សាត់។

Author: admin
Published: ថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០២៤
Read More
កិច្ចប្រជុំពិភាក្សាលើការកំណត់ទិន្នន័យស្តីពីចំនួនមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ២០២៥ និង ការប៉ាន់ស្មានតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការសម្រាប់ ឆ្នាំ២០២៦-២០២៧

កិច្ចប្រជុំពិភាក្សាលើការកំណត់ទិន្នន័យស្តីពីចំនួនមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ២០២៥ និង ការប៉ាន់ស្មានតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការសម្រាប់ ឆ្នាំ២០២៦-២០២៧ 

Author: admin
Published: ថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ឆ្នាំ ២០២៤
Read More
ពិធីតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក-មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសេដកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់
  1. នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានស្នើសុំអញ្ជើញមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត មកធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ជូនមន្ត្រីរាជការ និងបុគ្គលិក-មន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ ស្របតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
    ជាលទ្ធផល៖ ពុំមានមន្ត្រីរាជការណាម្នាក់មានផ្ទុកសារធាតុញៀនឡើយ។
Author: admin
Published: ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០២៤
Read More
កិច្ចប្រជុំពិភាក្សាស្ដីពីការធ្វើបច្ចុប្បន្នភាពប្រភេទលិខិត ដើម្បីរៀបចំយន្តការ នៃការកំណត់ចំណាត់ថ្នាក់ឯកសារដែលត្រូវផ្សព្វផ្សាយជាសាធារណៈរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត

កិច្ចប្រជុំពិភាក្សាស្ដីពីការធ្វើបច្ចុប្បន្នភាពប្រភេទលិខិត ដើម្បីរៀបចំយន្តការ នៃការកំណត់ចំណាត់ថ្នាក់ឯកសារដែលត្រូវផ្សព្វផ្សាយជាសាធារណៈរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត

Author: admin
Published: ថ្ងៃច័ន្ទ ទី១២ ខែសីហា ឆ្នាំ ២០២៤
Read More
កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន
នាព្រឹកថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.)
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពី "ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុនិងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៉ិន មាត្រា អគ្គនាយករងនៃ ន.អ.ប. និងឯកឧត្តម គិត សុផា អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសមាជិកសមាជិការមកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ពន្ធដារខេត្ត រដ្ឋបាលសាលាខេត្ត អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន នៅខេត្តពោធិ៍សាត់ សរុបចំនួនប្រមាណ ១២៩ នាក់។
កិច្ចប្រជុំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងជំរុញការអនុវត្ត​ប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។
Author: admin
Published: ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០២៤
Read More
អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ខួប ៨៨ យាងចូល ៨៩ ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មវស្សា សូមព្រះអង្គប្រកបនូវ ព្រះបរមសុខគ្រប់ប្រការ និង ព្រះជន្មាយុយឺនយូរ។

អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ខួប ៨៨ យាងចូល ៨៩ ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មវស្សា សូមព្រះអង្គប្រកបនូវ ព្រះបរមសុខគ្រប់ប្រការ និង ព្រះជន្មាយុយឺនយូរ។

Author: admin
Published: ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ ២០២៤
Read More
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលកំពុងប្រើប្រាស់ FMIS ចូលរូមវគ្គបណ្ដុះបណ្ដាលស្ដីពី "ការប្រើប្រាស់ FMIS ជំនាន់ថ្មី"

ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលកំពុងប្រើប្រាស់ FMIS ចូលរូមវគ្គបណ្ដុះបណ្ដាលស្ដីពី "ការប្រើប្រាស់ FMIS ជំនាន់ថ្មី"

Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២៤
Read More
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធវីដេអូ Zoom

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធវីដេអូ  Zoom

Author: admin
Published: ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤
Read More
កិច្ចប្រជុំស្ដីពីការសង្កេត តាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ចតាមវិស័យនៅថ្នាក់មូលដ្ឋាន ក្នុងខេត្តពោធិ៍សាត់

កិច្ចប្រជុំស្ដីពីការសង្កេត តាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ចតាមវិស័យនៅថ្នាក់មូលដ្ឋាន ក្នុងខេត្តពោធិ៍សាត់

Author: admin
Published: ថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤
Read More
រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរជាង១៧ម៉ឺននាក់

រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ គិតចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ សរុបប្រមាណ​ ១៧១,៣៦៦​នាក់ ក្នុងនោះ ទេសចរជាតិ ចំនួន១៧១,២១៧​នាក់ និងទេសចរបរទេស ចំនួន​ ១៤៩​នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការកើនឡើងជាង​ ២១,២១%។

ប្រភពព័ត៌មាន៖​មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់។

Author: admin
Published: ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ ២០២៤
Read More
សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ
នាព្រឹកថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងមានការចូលរួមជាអធិបតីដោយ ឯកឧត្តម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ត បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ។សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(ទី១). ផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់លោក លោកស្រីតំណាងមន្ទីរអប់រំ យុវជន និងកីឡា និង ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ ក្នុងខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី នាយក នាយិការ និងលោកគ្រូ អ្នកគ្រូចំនួនប្រមាណជាង ១៨០ រូប នៃសាលារៀននៅក្នុងខេត្តពោធិ៍សាត់។
(ទី២). ប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ដើម្បីសិក្សាអំពីការប្រែប្រួលគុណភាពនៃសេវាអប់រំ ដែលជាបច្ច័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក ក្នុងខណៈដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឈានដល់ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរកការកសាងនូវប្រព័ន្ធថវិកាជាតិមួយ ដែលផ្ដោតលើ “សមិទ្ធកម្ម ឬ លទ្ធផល” នៅក្នុងរាជរដ្ឋាភិបាលទាំងមូល។
Author: admin
Published: ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ ២០២៤
Read More
វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)

នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនស្មៀន និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់។

Author: admin
Published: ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤
Read More
គម្រោងការសាងសង់ស្ថានីយបង្គោលអង់តែនទូរសព្ទចល័តនៅតំបន់ទេសចរណ៍ក្នុងស្រុកវាលវែង
ឯកឧត្តម ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យផ្ទាល់ទីតាំងដើម្បីសិក្សាគម្រោងការសាងសង់ស្ថានីយបង្គោលអង់តែនទូរសព្ទចល័តនៅតំបន់ទេសចរណ៍
១. តំបន់រមណីយដ្ឋានទឹកធ្លាក់ដាតូច៖ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង
២. តំបន់បុប្ផាលាក់ខ្លួន៖ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៥ (ចំណុចផ្លូវអន្ទង់អាំង) ស្ថិតក្នុងភូមិ ដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង
៣.សហគមន៍តំបន់ការពារធម្មជាតិ-អេកូទេសចរណ៍រាំងទ្វាវ៖ ស្ថិតតំបន់រាំងខ្វាវ ភូមិក្សេតបុរី ឃុំន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
Author: admin
Published: ថ្ងៃអង្គារ ទី២៧ ខែកុម្ភះ ឆ្នាំ ២០២៤
Read More
កិច្ចប្រជុំស្ដីពីការពង្រឹងការប្រមូលចំណូលពីសេវាសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋបាលឃុំ សង្កាត់

នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការប្រមូលចំណូលពីសេវាសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋបាលឃុំ សង្កាត់ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងចំណូលពីសេវាសាធារណៈរបស់រដ្ឋបាលឃុំ សង្កាត់ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាដល់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងមានការទទួលខុសត្រូវខ្ពស់។

Author: admin
Published: ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ ២០២៤
Read More
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ និងដង្ហែជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ ដែលមណ្ឌលសុខភាពសំរោង ទទួលបានជ័យលាភីលេខ១, មណ្ឌលសុខភាពបឹងបទកណ្ដាល ទទួលបានជ័យលាភីលេខ៣ និងអនុវិទ្យាល័យពោធិ៍សាត់ ទទួលបានជ័យលាភីលេខ៤។

រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ និងដង្ហែជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ ដែលមណ្ឌលសុខភាពសំរោង ទទួលបានជ័យលាភីលេខ១, មណ្ឌលសុខភាពបឹងបទកណ្ដាល ទទួលបានជ័យលាភីលេខ៣ និងអនុវិទ្យាល័យពោធិ៍សាត់ ទទួលបានជ័យលាភីលេខ៤ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណសាលាខេត្ត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលខេត្ត ក្នុងនោះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង មន្ត្រីរាជការ យុវជនទាំង៤អង្គភាព លោកគ្រូ អ្នកគ្រូ យុវជនកាកបាទ យុវជនកាយរឹទ្ធ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ប្រភពរូបភាពពី Page ពោធិ៍សាត់ អរគុណសន្តិភាព

Author: admin
Published: ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ ២០២៤
Read More
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារបច្ចេកទេស របស់រាជរដ្ឋាភិបាល ពិភាក្សាការគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនជប៉ុន មកវិនិយោគនៅកម្ពុជា ពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារបច្ចេកទេស របស់រាជរដ្ឋាភិបាល ពិភាក្សាការគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនជប៉ុន មកវិនិយោគនៅកម្ពុជា ពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ។

ប្រភពរូបភាពពី Page ពោធិ៍សាត់ អរគុណសន្តិភាព

Author: admin
Published: ថ្ងៃច័ន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤
Read More
Hiring Announcement: The General Secretariat of Committee on Economic and Financial Policy (GS-CEFP) is currently hiring new contractual staffs for the following positions: 1) Researcher (5), and 2) Research assistant (10). For the details, please refer to the announcement

Hiring Announcement: The General Secretariat of Committee on Economic and Financial Policy (GS-CEFP) is currently hiring new contractual staffs for the following positions:

1)  Researcher (5), and 

2)  Research assistant (10).

For the details, please refer to the announcement

Author: admin
Published: ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ ២០២៤
Read More
ក្រុមការងារដឹកនាំជម្រុញ និងពង្រឹងគុណភាពសេវា មណ្ឌលសុខភាព ចុះពិនិត្យ និងជម្រុញការអនុវត្តតាមសៀវភៅស្តង់ដា នៃការទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ការណែនាំពីសំណាក់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ប្រធានក្រុមការងារដឹកនាំជម្រុញ និងពង្រឹងគុណភាពសេវា មណ្ឌលសុខភាព ១២ រាជធានី-ខេត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង បានអញ្ជើញចុះពិនិត្យមណ្ឌលចំនួន ១៣ មណ្ឌលសុខភាពនៃ ៤ស្រុកប្រតិបត្តិសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់។
គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីពិនិត្យ និងជម្រុញការអនុវត្តតាមសៀវភៅស្តង់ដា នៃការទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា និងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួន៖
១- ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុង និងជុំវិញមណ្ឌល
២- ការលើកកម្ពស់គុណភាពការផ្តល់សេវាសុខាភិបាល
៣- ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៤- ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៥- ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល
៦- ការគ្រប់គ្រងឱសថ និងឧបករណ៍បរិក្ខារពេទ្យ និង
៧- ការបំពេញការងារ និងប្រចាំការ២៤ម៉ោង/៧ថ្ងៃ។
សូមបញ្ជាក់ផងដែរ ការចុះពិនិត្យនោះក៏មានការចូលរួមសម្របសម្រួលពី លោកវេជ្ជបណ្ឌិត សៅ ហួរ អនុប្រធានមន្ទីរសុខាភិបាលខេត្តតំណាងឯកឧត្តម ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ លោកប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោកអនុប្រធានប្រតិបត្តិសុខាភិបាល បានចុះទៅដល់មណ្ឌលសុខភាពចំនួន១៣ រួមមាន៖
១- មណ្ឌលសុខភាព ស្នាអន្សា
២- មណ្ឌលសុខភាព អូរ សណ្តាន់
៣- មណ្ឌលសុខភាព បឹងកន្ទួត
៤- មណ្ឌលសុខភាព ឈូកមាស
៥- មណ្ឌលសុខភាព ព្រៃញី
៦- មណ្ឌលសុខភាព ពាល ញែក
៧- មណ្ឌលសុខភាព កោះជុំ
៨- មណ្ឌលសុខភាព រលៀប
៩- មណ្ឌលសុខភាព ត្រងិល
១០- មណ្ឌលសុខភាព រវាង
១១- មណ្ឌលសុខភាព សំរោង
១២-មណ្ឌលសុខភាព ត្រពាំងជង
១៣ - មណ្ឌលសុខភាព ស្នាមព្រះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាពទាំងអស់ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅបណ្តាមណ្ឌលសុខភាព ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។
Author: admin
Published: ថ្ងៃសុក្រ ទី២៣ ខែកុម្ភះ ឆ្នាំ ២០២៤
Read More
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់ចូលរួមបំពេញការងារក្នុងក្របខណ្ឌគម្រោង​​ FMIS ចំនួន ៤២ រូប

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់ចូលរួមបំពេញការងារក្នុងក្របខណ្ឌគម្រោង​​ FMIS ចំនួន ៤២ រូប

Author: admin
Published: ថ្ងៃច័ន្ទ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៤
Read More
រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ សូម​ក្រាបថ្វាយព្រះមហា​រាជកុសល​ ជូនសម្តេច​ព្រះ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ ទេព​ វង្ស​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​គណៈ​មហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា ដែលយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង​ ១៧:៤០នាទី​ ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។

Author: admin
Published: ថ្ងៃអង្គារ ទី២៧ ខែកុម្ភះ ឆ្នាំ ២០២៤
Read More
សេចក្តីជូនដំណឹង ស្តីពីការកោះអញ្ជើញឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណ

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) បានជូនដំណឹងដល់ លោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុនចំនួន ០៤គម្រោងដូចមានឈ្មោះក្នុងតារាងខាងក្រោម ឱ្យបានជ្រាបថា៖ លោក/លោកស្រី បានប្រកបអាជីវកម្ម អភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយពុំទាន់មានអាជ្ញាបណ្ណពី ន.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុនគម្រោងរបស់ លោក/លោកស្រី បានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យលេខ ៥០ អនក្រ. បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ហើយ ន.អ.ប. បានចេញ លិខិតផាកពិន័យ និងលិខិតក្រើនរំលឹកការបង់ប្រាក់ផាកពិន័យចំពោះការប្រព្រឹត្តល្មើសខាងលើ ប៉ុន្តែរហូតមកដល់ ពេលនេះ លោក/លោកស្រី មិនទាន់បានបង់ប្រាក់ផាកពិន័យនៅឡើយទេ។

ទីតាំងគម្រោងនាមករណ៍ក្រុមហ៊ុនចំនួន០៤មានដូចខាងក្រោម៖

១-ក្រុមហ៊ុន ជីន បៀន វូ ហ័រ ធាន ប៉ាវ ស៊ីធី សង្កាត់ជ្រោយចង្វារ ខណ្ឌ ឌីវេឡុបម៉ិន ឯ.ក គម្រោង “Future City” “ ជ្រោយចង្វារ រាជធានីភ្នំពេញចំនួនទឹកប្រាក់ផាកពិន័យ ១០០.០០០.០០០ រៀល

២-ក្រុមហ៊ុន ហ៊ួយបាង អ៊ិនធើណេសិនណលរៀល អ៊ីស្ទេត ឯ.ក គម្រោង “Huangshan​International"សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញចំនួនទឹកប្រាក់ផាកពិន័យ១០០.០០០. ០០០ រៀល

៣- | គម្រោង “ផ្ទះទំនើប ០១”សង្កាត់ស្ទើរ ខណ្ឌកំបូលរាជធានីភ្នំពេញចំនួនទឹកប្រាក់ផាកពិន័យ១០០.០០០.០០០ រៀល

៤-ក្រុមហ៊ុន លេមប៊ុនលី ខនស្ត្រាក់សិន ឯ.ក - សង្កាត់ឪឡោក ខណ្ឌកំបូលគម្រោង “បុរី ពេជ្រ សំណាង”ចំនួនទឹកប្រាក់ផាកពិន័យ១០០.០០០.០០០ រៀល


Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកុម្ភះ ឆ្នាំ ២០២៤
Read More
សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់មុខងារស្វែងរកអង្គភាពការងារ (ក្រសួង-ស្ថាប័ន) ក្នុងតារាងការងារ (Worklist) សម្រាប់អ្នកអនុម័តក្នុង FMIS លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំ និងអភិវឌ្ឍបន្ថែមនូវមុខងារសម្រាប់ស្វែងរកអង្គភាពការងារ ក្នុងតារាងការងារ (Worklist) សម្រាប់អ្នកអនុម័តប្រតិបត្តិការហិរញ្ញវត្ថុគ្រប់កម្រិតក្នុង FMIS ជាពិសេសសម្រាប់អ្នកអនុម័តដែលអនុវត្តនីតិវិធីថ្មីតាម FMIS ទាំងស្រុង។ មុខងារនេះ ត្រូវបានបែងចែកជាពីរផ្នែកនៃអ្នកអនុម័តគឺ ១-ផ្នែកអនុម័តក្រសួង-ស្ថាប័ន ដែលជាអាណាប័កនឹងឃើញប្រតិបត្តិការនៅក្នុងអង្គភាពការងាររបស់ខ្លួនតែប៉ុណ្ណោះ និង ២- ផ្នែកអនុម័តអភិបាលហិរញ្ញវត្ថុ គណនេយ្យករសាធារណៈ និងអ្នកត្រួតពិនិត្យលទ្ធកម្មសាធារណះ នឹងឃើញប្រតិបត្តិការនៅក្នុងអង្គភាពការងារដែលទទួលបន្ទុក និងអ្នកអនុម័តអាចស្វែងរកអង្គភាពការងារដើម្បីធ្វើការពិនិត្យ និងអនុម័តបានយ៉ាងមានប្រសិទ្ធភាព ។

Author: admin
Published: ថ្ងៃសុក្រ ទី១៦ ខែកុម្ភះ ឆ្នាំ ២០២៤
Read More
ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងមជ្ឈមណ្ឌលភ្នែក B&VIIT, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីល
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងមជ្ឈមណ្ឌលភ្នែក B&VIIT, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងសហគមន៍ដាអ៊ីល សម្រាប់ភាពជាដៃគូ នៃគម្រោងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងទទួលបានប្រយោជន៍ និងជោគជ័យទៅវិញទៅមក សម្រាប់ការរីកចម្រើន និងជឿនលឿន នៃការថែទាំផ្នែកវេជ្ជសាស្ត្រ រវាងមន្ទីរពេទ្យទាំងពីរ។
ពិធីនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំVideo Conference សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត, លោកវេជ្ជ. ខូយ ឌី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, លោកវេជ្ជ. LEE IN SIK នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye ប្រទេសកូរ៉េ, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងប្រតិភូកូរ៉េមួយចំនួនទៀត។

ប្រភពព័ត៌មាន៖ រដ្ឋបាលខេត្តពោធិ៍សាត់។
Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែធ្នូ ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលស្តីពីការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចប្បន្នភាពព័ត៌មានទិន្នន័យពាណិជ្ជកម្មក្នុងខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់ការតាមដានការវិវត្តនៃចរន្តសេដ្ឋកិច្ចជាប្រចាំ

កិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលស្តីពីការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចប្បន្នភាពព័ត៌មានទិន្នន័យពាណិជ្ជកម្មក្នុងខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់ការតាមដានការវិវត្តនៃចរន្តសេដ្ឋកិច្ចជាប្រចាំ

Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំផ្សព្វផ្សាយណែនាំការអនុវត្តលិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធនិងការគ្រប់គ្រងបុគ្គលិក និងការដាក់ឱ្យប្រើប្រាស់កម្មវិធី “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ហៅកាត់ថា “MEF Profile” នៅលើ Smartphone

នារសៀលថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក-មន្ត្រីជាប់កិច្ចសន្យាទាំងអស់ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយណែនាំការអនុវត្តលិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធនិងការគ្រប់គ្រងបុគ្គលិក និងការដាក់ឱ្យប្រើប្រាស់កម្មវិធី “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ហៅកាត់ថា “MEF Profile” នៅលើ Smartphone ជាមួយប្រតិភូនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន កសហវ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្លៃការងារគ្រប់គ្រងបុគ្គលិក និងការអនុវត្តការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាកំពុងបម្រើការចំណុះក្រសួងឱ្យកាន់តែមានសមភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសការពង្រឹងវិន័យ ក្នុងការអនុវត្តការងារក្នុងស្ថាប័នទាំងមូលប្រកបដោយផលិតភាព នៃសមិទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ ដោយប្រព័ន្ធនេះនឹងធ្វើការគណនាដោយស្វ័យប្រវត្តិនូវរយៈពេលបំពេញការងារប្រចាំថ្ងៃតាមរយៈ ម៉ោងចូលនិងម៉ោងចេញជាក់ស្តែង តាមរយៈទិន្នន័យទាញចេញពីទ្វារសុវត្ថិភាព និងទិន្នន័យសែន“Attendance QR” ហើយបង្កើត ជាសម្រង់វត្តមានប្រចាំថ្ងៃ ប្រើប្រាស់ជំនួសឱ្យការចុះហត្ថលេខាដោយដៃ។ ទន្ទឹមនេះ ដើម្បីជំរុញឱ្យការធ្វើទំនើបកម្មការងារគ្រប់គ្រង វិន័យនេះប្រព្រឹត្តទៅដោយរលូននិងដំណើរការដោយជោគជ័យ។

Author: admin
Published: ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងបន្ថែមលើការគ្រប់គ្រង់ចំណូលនៅរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង

កិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការគ្រប់គ្រង់ចំណូលនៅរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង

Author: admin
Published: ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣
Read More
ព្រឹត្តិការណ៍ប្រណាំងទូក "ង" តាមដងស្ទឹងពោធិ៍សាត់ ទីរួមខេត្តពោធិ៍សាត់ នាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣

ព្រឹត្តិការណ៍ប្រណាំងទូក "ង"  តាមដងស្ទឹងពោធិ៍សាត់ ទីរួមខេត្តពោធិ៍សាត់  នាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣

Author: admin
Published: ថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំផ្សាព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣

កិច្ចប្រជុំផ្សាព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣

Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៣
Read More
ពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ទូទាំងខេត្តពោធិ៍សាត់។

ពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ទូទាំងខេត្តពោធិ៍សាត់

Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣
Read More
សេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ទូទាំងខេត្តពោធិ៍សាត់

សេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ទូទាំងខេត្តពោធិ៍សាត់

Author: admin
Published: ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣
Read More
ការចុះធ្វើការសិក្សា ពិនិត្យលទ្ធភាពរៀបចំស្ថិតិសេដ្ឋកិច្ចតាមបណ្ដាខេត្តផ្តោតលើថ្លៃទំនិញមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ

ការចុះធ្វើការសិក្សា ពិនិត្យលទ្ធភាពរៀបចំស្ថិតិសេដ្ឋកិច្ចតាមបណ្ដាខេត្តផ្តោតលើថ្លៃទំនិញមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ

Author: admin
Published: ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំជួបពិភាក្សាអំពីការអនុវត្តថវិការបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាធាតុចូលសម្រាប់ ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្ដីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង ស្រុក

កិច្ចប្រជុំជួបពិភាក្សាអំពីការអនុវត្តថវិការបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាធាតុចូលសម្រាប់ ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្ដីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង ស្រុក

Author: admin
Published: ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំជួបពិភាក្សាអំពីការអនុវត្តថវិការបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាធាតុចូលសម្រាប់ ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្ដីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង ស្រុក

កិច្ចប្រជុំជួបពិភាក្សាអំពីការអនុវត្តថវិការបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាធាតុចូលសម្រាប់ ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្ដីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង ស្រុក

Author: admin
Published: ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៣
Read More
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបពិភាក្សាជាមួយលោក Zhao Shujie លើវិស័យកសិកម្មនៅក្នុងខេត្តពោធិ៍សាត់

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Agricultural Development Group កាលពីម្សិលមិញថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំនៃសាលាខេត្តពោធិ៍សាត់ ដើម្បីប្រជុំពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តពោធិសាត់។ លោកប្រធាន Zhao Shujie បានជម្រាបជូនអំពីគោលបំណងនិងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវិនិយោគនៅក្នុងខេត្តពោធិសាត់ដែលជាខេត្តដ៏មានសក្តានុពលមួយ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់បានស្វាគមន៍ប្រតិភូក្រុមហ៊ុន Danong ដោយភាពកក់ក្តៅ និងពេញចិត្តជាមួយនឹងការគាំទ្រលើគម្រោងវិនិយោគកសិកម្មដ៏ធំនេះ ព្រោះស្របនឹងគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសខេត្តពោធិ៍សាត់ចង់បានក្រុមហ៊ុនវិនិយោគបែបនេះមកអភិវឌ្ឍន៍នៅក្នុងវិស័យទាំង៤ដូចជា ១)បង្កាត់ពូជសត្វនិងដាំដំណាំពោត ២)ដាំស្មៅសម្រាប់ចំណីសត្វនិងនាំចេញ ៣)ចិញ្ចឹមសត្វនិងសាច់សត្វនាំចេញ និង ៤)ដំណាំដំឡូងមីសម្រាប់នាំចេញជាដើម ព្រោះត្រូវនឹងភូមិសាស្រ្តនិងអាកាសធាតុនៅក្នុងខេត្តពោធិសាត់នេះតែម្តង។ ឯឧអភិបាលខេត្ត រងចាំទទួលនូវសំណើសុំ ក៏ដូចជាសំណូមពរនិងសេចក្តីត្រូវការរបស់ក្រុមហ៊ុនដែលអាជ្ញាធរខេត្តអាចសហការចូលរួមសម្របសម្រួលជួយដល់ក្រុមហ៊ុនបានក្នុងការចាប់ផ្តើមគម្រោងវិនិយោគ។ ទន្ទឹមនឹងនោះដែរ ឯឧអភិបាលខេត្ត ខូយ រីដា បានស្នើសុំឲ្យក្រុមហ៊ុនមានទីតាំងដីឈរជើងវិនិយោគ (ទិញ ជួលឬសហការ) នៅក្នុងខេត្តពោធិ៍សាត់ (ចំនួន១ម៉ឺនហិកតា) ឲ្យបានច្បាស់លាស់ដើម្បីចាប់ផ្តើមវិនិយោគនិងចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ ដើម្បីបង្កើនអោយមានជំនឿ និងទំនុកចិត្តរវាងក្រុមហ៊ុននិងប្រជាកសិករ និងរវាងក្រុមហ៊ុនជាមួយអាជ្ញាធរខេត្តពោធិ៍សាត់។ លោកប្រធាន Zhang Shujie បានថ្លែងអំណរគុណឯឧអភិបាលខេត្ត ខូយ រីដា ដែលបានទទួលស្វាគមន៍ដល់ប្រតិភូ Danong និងបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប (smart agriculture) នៅក្នុងខេត្តពោធិ៍សាត់៕

Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែសីហា ឆ្នាំ ២០២៣
Read More
ពិធីប្រណាំងទូក “ង” នៅខេត្តពោធិ៍សាត់ ឆ្នាំ២០២៣

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេងសាប មុខព្រះបរមរាជវាំង និងជាការរួមចំណែកបង្កើតកម្មវិធី កំសាន្តសប្បាយរីករាយ តាមទំនៀមទំលាប់ប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរយើង និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិឲ្យមកកំសាន្តនៅក្នុងខេត្តពោធិ៍សាត់កាន់តែច្រើនបន្ថែមទៀត រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំពិធីប្រណាំងទូក “ង” នៅតាមដងស្ទឹងពោធិ៍សាត់ ទីរួមខេត្តពោធិ៍សាត់ នាថ្ងៃ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួររំលឹកផងដែរ ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នុងអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូលថែមទៀត៕

Author: admin
Published: ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២)

នាព្រឹកថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២)។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ត, លោក សុខ ធី ប្រតិភូអគ្គនាយកដ្ឋានទ្រព្យសម្បតិ្តរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច្ និងហិរញ្ញវត្ថុ,លោក ឆាយ ឈាងសុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន ក្នុងខេត្តពោធិ៍សាត់ ដែលជាអាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បតិ្ត ។

Author: admin
Published: ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ ២០២៣
Read More
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក-មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោសព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នាថ្ងៃរសៀលថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក-មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោសព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦  ដែលនឹងឈាងមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

Author: admin
Published: ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ
នាព្រឹកថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ជូនដល់ក្រុមហ៊ុន/សហគ្រាស អភិវឌ្ឍអចលនវត្ថុ (សំណង់ភូមិគ្រឹះ-សំណង់ផ្ទះល្វែង-សំណង់អគារសហកម្មសិទ្ធិ និងដីឡូតិ៍) ក្នុងខេត្តពោធិ៍សាត់ ។​
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ត,ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងព្រមទាំងមានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ។
Author: admin
Published: ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ ២០២៣
Read More
ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាជិក នៃសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨៖០០ នាទី នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ក្រុមការងារប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រុមការងារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខដល់និវត្តជន ចំនួន ៤៨ (ស្ត្រីចំនួន៤ រូប) ក្រោមអធិបតីយភាពលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយនាំយកនូវអំណោយវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ និវត្តជនម្នាក់ៗ ពិតជាមានសេចក្តីរំភើប រីករាយ ឥតឧបមា ដោយបានប្រសិទ្ធពរជ័យមង្គល វិបុលសុខគ្រប់ប្រការ គោរពជូនឧត្តមកត្តិបរិរក្សបណ្ឌិត គាត់ ឈន់ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាបនិករបស់សមាគម និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងសហការីទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់មន្រ្តីរាជការចូលនិវត្តន៏កន្លងមក ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គល សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

Author: admin
Published: ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ ២០២២
Read More
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានធ្វើបោសសម្អាតជុំវិញបរិវេណមន្ទីរ ដើម្បីចូលរួមអបអរសាទរ "ទិវាពិភពលោកស្អាត ឆ្នាំ២០២២ "

អនុវត្តតាមសេចក្ដីជូនដំណឹងលេខ ០១៤/២២ កកវទ/ខពស ចុះ ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាត ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានធ្វើអនាម័យ និងបោសសម្អាតជុំវិញបរិវេណមន្ទីរ ដើម្បីចូលរួមអបអរសាទរ "ទិវាពិភពលោកស្អាត ឆ្នាំ២០២២ " ។

Author: admin
Published: ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ ២០២២
Read More
វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)

នាថ្ងៃព្រហស្បតិ៍-សុក្រ ៣-៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន ក្នុងខេត្តពោធិ៍សាត់ ។

Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមីនា ឆ្នាំ ២០២៣
Read More
ពិធីបើកដំណើរការជាផ្លូវការរោងចក្រផលិតបរិក្ខារអគ្គិសនីដ៏ធំមួយទៀតនៅខេត្តពោធិ៍សាត់

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនី របស់ក្រុមហ៊ុន Precise Electric Manufacturing Co.,Ltd ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ និងលោក Amorn Daengchot នាយកប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ ។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ដែលវិនិយោគដោយវិនិយោគិនថៃ ។ រោងចក្រនេះបានបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចំនួន ៦៥ កន្លែង បន្ថែមទៀត ។

លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់ ជាខេត្តមានសក្តានុពលខ្ពស់ខាងវិស័យអគ្គិសនី ដែលមានវារីអគ្គិសនីជាច្រើនសម្រាប់ធ្វើការចែកចាយថាមពលទៅតាមបណ្តាខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា។ ដូច្នេះក្រុមហ៊ុនពិតជាមានទំនុកចិត្តក្នុងការដាក់ទុនវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វូរ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនីនៅក្នុងទឹកដីស្រុកក្រគរ នៃខេត្តពោធិ៍សាត់ នេះ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា រោងចក្រនេះជាផ្នែកមួយនៃរោងចក្រជាច្រើនទៀតដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យទទួលបានប្រាក់ចំណូលក្នុងគ្រួសារ លើកកម្ពស់សេដ្ឋកិច្ចប្រទេសឱ្យមានការរីកចម្រើន។

Author: admin
Published: ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន ក្នុងខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,ឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

Author: admin
Published: ថ្ងៃច័ន្ទ ទី១២ ខែធ្នូ ឆ្នាំ ២០២២
Read More
ក្រុមការងារបច្ចេកទេស ក.ប.ព បានចុះបញ្ជ្រាបការយល់ដឹង និងត្រួតពិនិត្យផ្នែកសុវត្ថិភាពលើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស ក.ប.ព បានចុះបញ្ជ្រាបការយល់ដឹង និងត្រួតពិនិត្យផ្នែកសុវត្ថិភាពលើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ដើម្បីវាយតម្លៃកម្រិតសុវត្ថិភាព និងបង្កើនការយល់ដឹងពីករណីសិក្សាជាក់ស្ដែងលើការវាយប្រហារដោយក្រុមឱកាសនិយម (Hacker) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មបណ្ដាញសង្គម (Social Engineering) ផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជរាជាការ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ។

Author: admin
Published: ថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២
Read More
Total: 76