សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុលរោងរថយន្តរៀបចំជា បន្ទប់ការិយាល័យ(ទំហំ ១៣,២ម×៨,៤ម)
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ មានកិត្តិយស សូមជម្រាបជូនក្រុមហ៊ុន និងសហគ្រាស ទាំងអស់ (គិតទាំង សហគ្រាសឯកត្តបុគ្គល) ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈនូវការងារជួសជុល រោងរថយន្តរៀបចំជាបន្ទប់ការិយាល័យ។
– កាលបរិច្ឆេទលក់ឯកសារដេញថ្លៃ ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។
– កាលបរិច្ឆេទឈប់ទទួលសំណើ និងបើកសំណើដេញថ្លៃ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក
– អាសយដ្ឋានទំនាក់ទំនងក្រុមលទ្ធកម្មមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់
ទូរស័ព្ទលេខ៖ ០៥២ ៧៤០ ៧៤៧
ព័ត៌មានទាក់ទង