សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមស្ទង់តម្លៃការងារជួសជុលបណ្តាញអគ្គិសនី
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ សូមអញ្ជើញបណ្តាក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាៈ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ នឹងដាក់ឱ្យចូលរួមស្ទង់តម្លៃការងារជួសជុលបណ្តាញអគ្គិសនី របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៥ ។
– ការបរិច្ឆេទទទួលឯកសារស្ទង់តម្លៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅរៀងរាល់ម៉ោងធ្វើការ
– ការបរិច្ឆេទឈប់ទទួលឯកសារ និងបើកសំណើ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ :០០ នាទីព្រឹក
– អាសយដ្ឋានទំនាក់ទំនង ក្រុមលទ្ធកម្មមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្តុ ខេត្តពោធិ៍សាត់
លេខទូរស័ព្ទលេខៈ ០៥២ ៧៤០ ៧៤៧
ព័ត៌មានទាក់ទង