នាព្រឹកថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ជូនដល់ក្រុមហ៊ុន/សហគ្រាស អភិវឌ្ឍអចលនវត្ថុ (សំណង់ភូមិគ្រឹះ-សំណង់ផ្ទះល្វែង-សំណង់អគារសហកម្មសិទ្ធិ និងដីឡូតិ៍) ក្នុងខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ត,ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយក
នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងព្រមទាំងមានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ។