ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីបើកដំណើរការជាផ្លូវការរោងចក្រផលិតបរិក្ខារអគ្គិសនីដ៏ធំមួយទៀតនៅខេត្តពោធិ៍សាត់
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៣

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនី របស់ក្រុមហ៊ុន Precise Electric Manufacturing Co.,Ltd ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ និងលោក Amorn Daengchot នាយកប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ ។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ដែលវិនិយោគដោយវិនិយោគិនថៃ ។ រោងចក្រនេះបានបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចំនួន ៦៥ កន្លែង បន្ថែមទៀត ។

លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់ ជាខេត្តមានសក្តានុពលខ្ពស់ខាងវិស័យអគ្គិសនី ដែលមានវារីអគ្គិសនីជាច្រើនសម្រាប់ធ្វើការចែកចាយថាមពលទៅតាមបណ្តាខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា។ ដូច្នេះក្រុមហ៊ុនពិតជាមានទំនុកចិត្តក្នុងការដាក់ទុនវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វូរ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនីនៅក្នុងទឹកដីស្រុកក្រគរ នៃខេត្តពោធិ៍សាត់ នេះ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា រោងចក្រនេះជាផ្នែកមួយនៃរោងចក្រជាច្រើនទៀតដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យទទួលបានប្រាក់ចំណូលក្នុងគ្រួសារ លើកកម្ពស់សេដ្ឋកិច្ចប្រទេសឱ្យមានការរីកចម្រើន។


ព័ត៌មានទាក់ទង